នាងអេសធើរ 4:9-15 KHOV

9 ហាថាក់​ក៏​ទៅ​ក្រាប​ទូល​ដល់​អេសធើរ តាម​ពាក្យ​របស់​ម៉ា‌ដេកាយ

10 រួច​អេសធើរ​មាន​សវនីយ៍​នឹង​ហាថាក់​ផ្តាំ​ឲ្យ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា

11 អស់​ទាំង​ពួក​បំរើ​របស់​ស្តេច និង​ពួក​បណ្តា‌ជន នៅ​គ្រប់​ទាំង​ខេត្ត​របស់​ទ្រង់ សុទ្ធ​តែ​ដឹង​ថា បើ​ស្តេច​មិន​បាន​ហៅ​រក នោះ​អ្នក​ណា​ក៏​ដោយ​ទោះ​ប្រុស ឬ​ស្រី​ក្តី ដែល​នឹង​ចូល​ទៅ​ឯ​ស្តេច ក្នុង​ព្រះ‌រាជ‌រោង​ខាង​ក្នុង នោះ​មាន​ច្បាប់​តែ​១​ចំពោះ​អ្នក​នោះ គឺ​ត្រូវ​សំឡាប់​បង់ លើក​តែ​អ្នក​ណា​ដែល​ទ្រង់​នឹង​ហុច​ព្រះ​ដំបង​មាស មក​ប្រោស​ឲ្យ​បាន​រស់​ប៉ុណ្ណោះ តែ​ស្តេច​មិន​បាន​ហៅ​ខ្ញុំ​ចូល​ទៅ​ចំពោះ​ទ្រង់​អស់​៣០​ថ្ងៃ​នេះ​ហើយ

12 រួច​គេ​ក៏​ទៅ​ជំរាប​ម៉ា‌ដេកាយ តាម​ពាក្យ​របស់​អេសធើរ​វិញ។

13 ឯ​ម៉ា‌ដេកាយ ក៏​ប្រាប់​ឲ្យ​គេ ចូល​ទៅ​ទូល​ឆ្លើយ​នឹង​អេសធើរ​ថា កុំ​ឲ្យ​គិត​ស្មាន​ថា​ព្រះ‌នាង​នឹង​រួច​ជីវិត នៅ​ក្នុង​ដំណាក់​ស្តេច ជា​ជាង​ពួក​សាសន៍​យូដា​ឯ​ទៀត​នោះ​ឡើយ

14 ដ្បិត​បើ​ព្រះ‌នាង​នឹង​ស្ងៀម​នៅ​ក្នុង​វេលា​នេះ នោះ​នឹង​កើត​មាន​សេចក្ដី​សង្គ្រោះ និង​សេចក្ដី​ប្រោស​ឲ្យ​រួច ដល់​ពួក​យូដា​ពី​កន្លែង​ផ្សេង​ទៀត តែ​ព្រះ‌នាង និង​ញាតិ‌វង្ស​របស់​បិតា​នៃ​ព្រះ‌នាង នឹង​ត្រូវ​វិនាស​វិញ ហើយ​ប្រហែល​ជា​ព្រះ‌នាង បាន​តាំង​ឡើង​ក្នុង​រាជ្យ សំរាប់​ពេល​នេះ​ឯង​ទេ​ដឹង

15 ដូច្នេះ អេសធើរ​ក៏​បង្គាប់ ឲ្យ​គេ​ទៅ​ជំរាប​ម៉ា‌ដេកាយ​ថា