នាងអេសធើរ 6:2-8 KHOV

2 នោះ​ឃើញ​មាន​សេចក្ដី​កត់​ទុក ពី​ម៉ា‌ដេកាយ​បាន​ប្តឹង​ពី​ប៊ីកថាន និង​ថេរែស ជា​ភ្នាក់‌ងារ​២​នាក់​របស់​ស្តេច ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ ដែល​បាន​រក​ឱកាស​ដល់​ព្រះ‌ជន្ម​នៃ​ស្តេច​អ័ហា‌ស៊ូរុស

3 ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​បាន​ប្រោស​ឲ្យ​ម៉ា‌ដេកាយ​នេះ​បាន​រង្វាន់ និង​យស​ជា​យ៉ាង​ណា​ខ្លះ ដោយ​ព្រោះ​ការ​នោះ ពួក​មហា‌តលិក ដែល​បំរើ​ស្តេច ទូល​តប​ថា មិន​បាន​ប្រោស​អ្វី​ដល់​គាត់​ឡើយ

4 ខណៈ​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ណា​នៅ​ឯ​ទីធ្លា​នោះ រីឯ​ហាម៉ាន​បាន​មក​ដល់​ទីធ្លា​ខាង​ក្រៅ​នៃ​ព្រះ‌រាជ‌ដំណាក់​ហើយ ចង់​សូម​ច្បាប់​ស្តេច​ឲ្យ​ចង​ក​ម៉ា‌ដេកាយ​ព្យួរ​នឹង​ឈើ ដែល​លោក​បាន​ដំឡើង​ទុក​នោះ​ទៅ

5 ដូច្នេះ ពួក​មហា‌តលិក​ទូល​ទ្រង់​ថា គឺ​ជា​លោក​ហាម៉ាន​ដែល​ឈរ​នៅ​ទីធ្លា​នោះ ស្តេច​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​លោក​ចូល​មក​ចុះ

6 ហាម៉ាន​ក៏​ចូល​មក​រួច​ស្តេច​ទ្រង់​សួរ​ថា តើ​គួរ​ប្រោស​ជា​យ៉ាង​ណា ដល់​អ្នក​ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ ហាម៉ាន​នឹក​ក្នុង​ចិត្ត​ថា តើ​មាន​អ្នក​ណា​ក្រៅ​ពី​អញ ដែល​ស្តេច​សព្វ​ព្រះ‌ទ័យ​នឹង​លើក​មុខ​ឲ្យ

7 ដូច្នេះ ហាម៉ាន​ទូល​ឆ្លើយ​ថា ឯ​មនុស្ស​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ​ចង់​លើក​មុខ​ឲ្យ

8 នោះ​គួរ​តែ​យក​ព្រះ‌ពស្ត្រា‌រាជ្យ ដែល​ព្រះ‌ករុណា​ធ្លាប់​ទ្រង់ និង​សេះ​ដែល​ព្រះ‌ករុណា​គង់ ព្រម​ទាំង​មកុដ‌រាជ្យ ដែល​ពាក់​លើ​ព្រះ‌សិរ​មក