នាងអេសធើរ 7:1-5 KHOV

1 ដូច្នេះ ស្តេច និង​ហាម៉ាន ក៏​ចូល​ទៅ​សោយ​ជា​មួយ​នឹង​អេសធើរ ជា​អគ្គ‌មហេសី

2 ហើយ​នៅ​ថ្ងៃ​ទី​២​នោះ​កំពុង​ពេល​លៀង​ស្រា​ទំពាំង‌បាយ‌ជូរ នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អេសធើរ​ម្តង​ទៀត​ថា អេសធើរ អគ្គ‌មហេសី​អើយ ព្រះ‌នាង​ចង់​បាន​អ្វី យើង​នឹង​បើក​ឲ្យ តើ​គិត​សូម​អ្វី ទោះ​បើ​ដល់​នគរ​១​ចំហៀង​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច​ឲ្យ

3 នោះ​អេសធើរ ជា​អគ្គ‌មហេសី ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ហើយ​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ នោះ​សូម​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​រួច​ជីវិត តាម​សេចក្ដី​សំណូម ព្រម​ទាំង​សាសន៍​ខ្ញុំ​ម្ចាស់​ផង​តាម​សេចក្ដី​បំណង​របស់​ខ្ញុំ​ម្ចាស់

4 ដ្បិត​មាន​គេ​លក់​ខ្ញុំ​ម្ចាស់ និង​ពួក​សាសន៍​របស់​ខ្ញុំ​ម្ចាស់​ហើយ ឲ្យ​យើង​ខ្ញុំ​ត្រូវ​បំផ្លាញ​សំឡាប់ ហើយ​វិនាស​អស់​ទៅ បើ​សិន​ជា​គេ​បាន​លក់​យើង​ខ្ញុំ​ឲ្យ​គ្រាន់​តែ​ធ្វើ​ជា​បាវ​ប្រុស​ស្រី​ប៉ុណ្ណោះ នោះ​ខ្ញុំ​ម្ចាស់​ឥត​បើ​ថា​ទេ ទោះ​បើ​ខ្មាំង​សត្រូវ​នឹង​សង​ការ​ខូច​ខាត ដែល​នឹង​កើត​ឡើង​ដល់​ស្តេច​មិន​បាន​ក៏​ដោយ

5 ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ព្រះ‌នាង​អេសធើរ ជា​អគ្គ‌មហេសី​ថា តើ​អ្នក​ណា​ដែល​ហ៊ាន​ធ្វើ​ការ​ដូច្នោះ តើ​គេ​នៅ​ឯ​ណា