នាងអេសធើរ 8:1-5 KHOV

1 នៅ​ថ្ងៃ​នោះ​ឯង ស្តេច​អ័ហា‌ស៊ូរុស ទ្រង់​ប្រទាន​ផ្ទះ​របស់​ហាម៉ាន ជា​ខ្មាំង​សត្រូវ​របស់​សាសន៍​យូដា ដល់​អេសធើរ​ជា​អគ្គ‌មហេសី ឯ​ម៉ា‌ដេកាយ​ក៏​ចូល​ទៅ​ចំពោះ​ស្តេច ពី​ព្រោះ​អេសធើរ​បាន​ទូល​ពី​គាត់​ជា​អ្វី​ដល់​ព្រះ‌នាង

2 ស្តេច​ទ្រង់​ក៏​ដោះ​ព្រះ‌ទំរង់ ដែល​បាន​ដក​យក​ពី​ហាម៉ាន​ប្រគល់​ទៅ​ម៉ា‌ដេកាយ​វិញ ហើយ​អេសធើរ​ក៏​តាំង​លោក​ឡើង ឲ្យ​ត្រួត​លើ​ផ្ទះ​របស់​ហាម៉ាន។

3 អេសធើរ​ក៏​ទូល​នៅ​ចំពោះ​ស្តេច​ម្តង​ទៀត ដោយ​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់ អង្វរ​ទាំង​ទឹក​ភ្នែក ឲ្យ​ទ្រង់​លើក​ចោល​ការ​អាក្រក់​របស់​ហាម៉ាន ជា​សាសន៍​អ័កាក់​ព្រម​ទាំង​ឧបាយ ដែល​វា​បាន​បង្កើត ទាស់​នឹង​ពួក​យូដា

4 ខណៈ​នោះ ស្តេច​ទ្រង់​ក៏​ហុច​ព្រះ​ដំបង​មាស​ដល់​អេសធើរ​ដូច្នេះ ព្រះ‌នាង​ក្រោក​ឡើង ឈរ​នៅ​ចំពោះ​ស្តេច

5 ទូល​ថា បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ទ័យ ហើយ​បើ​ទ្រង់​ប្រោស​មេត្តា​ដល់​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​រាប់​សេចក្ដី​នេះ​ថា​ជា​គួរ ហើយ​បើ​ខ្ញុំ​ម្ចាស់​ជា​ទី​ពេញ​ព្រះ‌ទ័យ​ដល់​ទ្រង់ នោះ​សូម​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ​១​ច្បាប់ លើក​ចោល​សំបុត្រ​ទាំង​ប៉ុន្មាន ដែល​ហាម៉ាន ជា​កូន​ហាំម្តាថា សាសន៍​អ័កាក់ បាន​ធ្វើ​នោះ ជា​សំបុត្រ​ដែល​វា​ផ្ញើ​ទៅ បង្គាប់​ឲ្យ​បំផ្លាញ​ពួក​សាសន៍​យូដា​នៅ​គ្រប់​ទាំង​ខេត្ត​របស់​ព្រះ‌ករុណា