នាងអេសធើរ 8:12-17 KHOV

12 នៅ​គ្រប់​ទាំង​អាណា​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ក្នុង​ថ្ងៃ​១​នោះ​ឯង គឺ​ជា​ថ្ងៃ​១៣​ខែ​១២ ដែល​ជា​ខែ​ផល្គុន

13 សំបុត្រ​ទាំង​នោះ​មាន​ចម្លង​ព្រះ‌រាជ‌ឱង្ការ ដែល​ត្រូវ​ប្រកាស​ប្រាប់​ដល់​គ្រប់​ទាំង​សាសន៍ នៅ​អស់​ទាំង​ខេត្ត​ផង ថា ពួក​សាសន៍​យូដា​ត្រូវ​ប្រុង‌ប្រៀប​នឹង​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ខ្លួន នៅ​ថ្ងៃ​នោះ​ឯង

14 ដូច្នេះ ពួក​អ្នក​រត់​សំបុត្រ​ទាំង​នោះ ដែល​ជិះ​សត្វ​យាង​លឿន ជា​សត្វ​ដែល​ប្រើ​ក្នុង​ក្រសួង​នៃ​ស្តេច គេ​រួស‌រាន់​ចេញ​ទៅ ដោយ​ប្រញាប់‌ប្រញាល់ មាន​ទាំង​បង្គាប់​ស្តេច​បង្ខំ​ផង ហើយ​ព្រះ‌រាជ‌ឱង្ការ​នោះ ក៏​បាន​ផ្សាយ​ចេញ​ទៅ នៅ​ត្រង់​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង​ដែរ។

15 ឯ​ម៉ា‌ដេកាយ​លោក​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ទាំង​ស្លៀក‌ពាក់​ប្រដាប់​របស់​ក្រម​ហ្លួង​ពណ៌​ខៀវ ហើយ​ស មាន​ពាក់​មកុដ​មាស​យ៉ាង​ធំ និង​អាវ​វែង សំពត់​ខ្លូត‌ទេស​ពណ៌​ស្វាយ​ផង នោះ​ពួក​អ្នក​ក្រុង​ស៊ូសាន​ក៏​ស្រែក​ឡើង ដោយ​អំណរ

16 ដូច្នេះ ពួក​សាសន៍​យូដា​គេ​មាន​ចិត្ត​ជ្រះ‌ថ្លា​រីក‌រាយ​សប្បាយ ព្រម​ទាំង​មាន​សេចក្ដី​ថ្កុំ‌ថ្កើង​ផង

17 ហើយ​នៅ​គ្រប់​ទាំង​ខេត្ត និង​ទី​ក្រុង នៅ​កន្លែង​ណា ដែល​បាន​ប្រកាស​ប្រាប់​ព្រះ‌រាជ‌ឱង្ការ និង​បង្គាប់​របស់​ស្តេច នោះ​ពួក​សាសន៍​យូដា​ក៏​មាន​សេចក្ដី​រីក‌រាយ​សាទរ ព្រម​ទាំង​ជប់‌លៀង ហើយ​មាន​ថ្ងៃ​សប្បាយ មាន​ពួក​សាសន៍​ដទៃ​ជា​ច្រើន ដែល​នៅ​ក្នុង​ស្រុក បាន​ចូល​ជាតិ​ជា​សាសន៍​យូដា​ដោយ​កើត​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​គេ។