នាងអេសធើរ 8:6-12 KHOV

6 ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ម្ចាស់​ទ្រាំ​មើល​សេចក្ដី​វេទនា ដែល​នឹង​កើត​ដល់​ជាតិ​របស់​ខ្ញុំ​ម្ចាស់ ឬ​ទ្រាំ​មើល​ញាតិ​សន្តាន​របស់​ខ្ញុំ​ម្ចាស់​ត្រូវ​វិនាស​ទៅ​បាន

7 នោះ​ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសធើរ​អគ្គ‌មហេសី និង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា​ថា នេះ​នែ​យើង​បាន​ឲ្យ​ផ្ទះ​របស់​ហាម៉ាន​ដល់​អេសធើរ​ហើយ ក៏​បាន​ចង​ក​វា​ព្យួរ​នឹង​ឈើ​ផង ដោយ​ព្រោះ​វា​លូក​ដៃ​ទៅ​ទាស់​នឹង​សាសន៍​យូដា

8 ឥឡូវ​នេះ ចូរ​សរសេរ​ដោយ​ព្រះ‌នាម​យើង​ផ្ញើ​ទៅ​សាសន៍​យូដា តាម​តែ​ចិត្ត​ចុះ ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​យើង​ផង ដ្បិត​សេចក្ដី​ណា​ដែល​បាន​កត់​ចុះ​ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច ហើយ​ប្រថាប់​ត្រា​ដោយ​ព្រះ‌ទំរង់​រាជ្យ នោះ​នឹង​លើក​ចោល​ចេញ​ពុំ​បាន​ឡើយ។

9 ដូច្នេះ នៅ​វេលា​នោះ​ឯង គឺ​ថ្ងៃ​២៣​ខែ​ទី​៣ ជា​ខែ​ជេស្ឋ នោះ​គេ​បាន​ហៅ​ពួក​ស្មៀន​ហ្លួង​មក កត់​អស់​ទាំង​សេចក្ដី​ដែល​ម៉ា‌ដេកាយ​បង្គាប់​ដល់​ពួក​សាសន៍​យូដា ពួក​ចៅ‌ហ្វាយ​ខេត្ត និង​ពួក​ចៅ‌ហ្វាយ​ស្រុក ហើយ​ពួក​អ្នក​ជា​ប្រធាន​នៅ​គ្រប់​ទាំង​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ​រហូត​ដល់​ស្រុក​អេធីយ៉ូពី គឺ​ដល់​គ្រប់​ទាំង​ខេត្ត​តាម​អក្សរ​ជាតិ និង​ដល់​គ្រប់​ទាំង​សាសន៍ តាម​ភាសា​របស់​គេ ហើយ​ដល់​ពួក​សាសន៍​យូដា​តាម​អក្សរ តាម​ភាសា​របស់​គេ​ដែរ

10 លោក​បាន​ធ្វើ​សំបុត្រ​នោះ ដោយ​នូវ​ព្រះ‌នាម​នៃ​ស្តេច​អ័ហា‌ស៊ូរុស ព្រម​ទាំង​ប្រថាប់​ត្រា​ដោយ​ព្រះ‌រាជ​ទំរង់ រួច​ផ្ញើ​ទៅ ដោយ‌សារ​ពួក​អ្នក​រត់​សំបុត្រ ដែល​ជិះ​សេះ ជា​សត្វ​យ៉ាង​លឿន ដែល​នៅ​ក្នុង​ក្រសួង​ស្តេច

11 ឯ​ក្នុង​សំបុត្រ​ទាំង​នោះ ស្តេច​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា ដែល​នៅ​គ្រប់​ទី​ក្រុង​បាន​មូល​គ្នា ដើម្បី​ការ‌ពារ​ជីវិត​ខ្លួន ហើយ​ឲ្យ​បំផ្លាញ សំឡាប់ និង​ធ្វើ​ឲ្យ​វិនាស​ដល់​គ្រប់​ទាំង​អំណាច​របស់​បណ្តា‌ជន នៅ​ខេត្ត​ណា​ដែល​នឹង​លើក​គ្នា​មក​ធ្វើ​បាប​ខ្លួន ទោះ​ទាំង​កូន​ក្មេង និង​ពួក​ស្រីៗ​ផង ហើយ​ឲ្យ​រឹប​ជាន់​យក​ទ្រព្យ​សម្បត្តិ​របស់​គេ​ទុក​ជា​របឹប​ដែរ

12 នៅ​គ្រប់​ទាំង​អាណា​ខេត្ត​នៃ​ស្តេច​អ័ហា‌ស៊ូរុស ក្នុង​ថ្ងៃ​១​នោះ​ឯង គឺ​ជា​ថ្ងៃ​១៣​ខែ​១២ ដែល​ជា​ខែ​ផល្គុន