2 នោះពួកសាសន៍យូដា ក៏មូលគ្នានៅទីក្រុងខ្លួនទាំងប៉ុន្មាននៅអស់ទាំងអាណាខេត្តរបស់ស្តេចអ័ហាស៊ូរុស ដើម្បីនឹងតស៊ូចំពោះពួកអ្នក ដែលរកធ្វើបាបដល់គេ ហើយគ្មានអ្នកណាអាចនឹងទ្រាំនៅចំពោះគេបានឡើយ ដ្បិតសាសន៍ទាំងអស់បានកើតមានសេចក្ដីកោតខ្លាចដល់គេហើយ
3 ឯពួកអ្នកជាប្រធាន នៅគ្រប់ទាំងខេត្ត ពួកចៅហ្វាយខេត្ត ពួកចៅហ្វាយស្រុក និងពួករាជការទាំងប៉ុន្មាន ក៏ជួយដល់ពួកយូដា ដោយមានសេចក្ដីកោតខ្លាចដល់ម៉ាដេកាយ
4 ពីព្រោះម៉ាដេកាយបានឡើងជាអ្នកធំ ក្នុងរាជដំណាក់ ហើយកិត្តិនាមរបស់លោកក៏ផ្សាយសុសសាយទួទៅ គ្រប់ទាំងខេត្ត ដ្បិតម៉ាដេកាយនេះបានកាន់តែមានអំណាចឡើងជាដរាប
5 ដូច្នេះ ពួកសាសន៍យូដាបានប្រហារពួកខ្មាំងសត្រូវដោយដាវ ព្រមទាំងសំឡាប់បំផ្លាញគេ ហើយបានប្រព្រឹត្តនឹងពួកអ្នក ដែលស្អប់ខ្លួនតាមតែអំពើចិត្ត
6 នៅស៊ូសាន ជាទីក្រុងហ្លួង ពួកសាសន៍យូដាក៏បានសំឡាប់ ហើយបំផ្លាញមនុស្សអស់៥០០នាក់ដែរ
7 ឯផើសានដាថា ដាលផូន អ័សផាថា
8 ផូរ៉ាថា អ័ដាលា អើរីដាថា