នាងអេសធើរ 9:29-32 KHOV

29 គ្រា​នោះ អេសធើរ ដ៏​ជា​អគ្គ‌មហេសី ជា​បុត្រី​អ័ប៊ី‌ហែល ព្រម​ទាំង​ម៉ា‌ដេកាយ ជា​សាសន៍​យូដា ក៏​សរសេរ​ម្តង​ទៀត ផ្ញើ​ទៅ​ដោយ​អាង​គ្រប់​អំណាច​របស់​ខ្លួន ដើម្បី​នឹង​តាំង​សំបុត្រ​ពី​បុណ្យ​ពោរ​នោះ ទុក​ជា​ច្បាប់​ត​ទៅ

30 លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​១២៧​នៃ​នគរ​របស់​អ័ហា‌ស៊ូរុស​មាន​ទាំង​ពាក្យ​ស្រគត់‌ស្រគំ និង​ពាក្យ​ដ៏​ទៀង​ត្រង់​ពិត​ផង

31 ដើម្បី​នឹង​បញ្ជាក់​ថ្ងៃ​បុណ្យ​ពោរ នៅ​វេលា​កំណត់ ដូច​ជា​ម៉ា‌ដេកាយ ជា​សាសន៍​យូដា និង​អេសធើរ អគ្គ‌មហេសី​បាន​តាំង​ឡើង​ដល់​គេ​ហើយ ដូច​ជា​គេ​ក៏​បាន​តាំង​ឡើង​សំរាប់​ខ្លួន​គេ និង​កូន​ចៅ​គេ​ត​ទៅ ខាង​ឯ​ដំណើរ​ការ​តម​អត់ និង​អំពាវ‌នាវ​របស់​គេ​ដែរ

32 ដូច្នេះ ក្រឹត្យ​របស់​ព្រះ‌នាង​អេសធើរ​បាន​បញ្ជាក់​ពី​របៀប​បុណ្យ​ពោរ​នោះ ហើយ​ក្រឹត្យ​នោះ​ក៏​បាន​កត់​ចុះ​ទុក​ក្នុង​សៀវភៅ។