នាងអេសធើរ 9:5-11 KHOV

5 ដូច្នេះ ពួក​សាសន៍​យូដា​បាន​ប្រហារ​ពួក​ខ្មាំង​សត្រូវ​ដោយ​ដាវ ព្រម​ទាំង​សំឡាប់​បំផ្លាញ​គេ ហើយ​បាន​ប្រព្រឹត្ត​នឹង​ពួក​អ្នក ដែល​ស្អប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត

6 នៅ​ស៊ូសាន ជា​ទី​ក្រុង​ហ្លួង ពួក​សាសន៍​យូដា​ក៏​បាន​សំឡាប់ ហើយ​បំផ្លាញ​មនុស្ស​អស់​៥០០​នាក់​ដែរ

7 ឯ​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា

8 ផូរ៉ាថា អ័ដាលា អើរី‌ដាថា

9 ផើម៉ាសថា អើរី‌សាយ អើរី‌ដាយ និង​វ៉ាយេ‌សាថា

10 ជា​កូន​ទាំង​១០​របស់​ហាម៉ាន កូន​ហាំម្តាថា ដែល​ជា​ខ្មាំង​សត្រូវ​នឹង​ពួក​សាសន៍​យូដា នោះ​គេ​ក៏​សំឡាប់​ទៅ​ដែរ តែ​គេ​មិន​បាន​ប៉ះពាល់​ដល់​របឹប​ទេ។

11 នៅ​ថ្ងៃ​នោះ​ឯង គេ​មក​ទូល​ដល់​ស្តេច ពី​ចំនួន​មនុស្ស​ដែល​គេ​បាន​សំឡាប់​នៅ​ក្នុង​ស៊ូសាន ជា​ក្រុង​ហ្លួង