1 ហើយឥឡូវនេះ ឱពួកសង្ឃអើយ សេចក្តីបង្គាប់នេះ គឺដល់ឯងរាល់គ្នា
2 ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា អញនឹងចាត់សេចក្តីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើអញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ
3 មើលអញនឹងបំផ្លាញពូជពង្រោះរបស់ឯងទៅ អញនឹងជះលាមកទៅលើមុខឯងរាល់គ្នា គឺជាលាមកពីដង្វាយយញ្ញបូជារបស់ឯង ហើយគេនឹងដឹកឯងចេញទៅជាមួយផង
4 នោះឯងរាល់គ្នានឹងថា អញបានឲ្យសេចក្តីបង្គាប់នេះ មកដល់ឯងហើយ ដើម្បីឲ្យសេចក្តីសញ្ញារបស់អញបាននៅជាមួយនឹងពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
5 ឯសេចក្តីសញ្ញាដែលអញបានតាំងនឹងគេ នោះគឺជាជីវិត ហើយជាសេចក្តីសុខ អញបានឲ្យដល់គេ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ព្រមទាំងមានសេចក្តីភ័យញ័រ នៅចំពោះឈ្មោះអញ
6 គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្តីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្តីសុខ និងសេចក្តីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្តីទុច្ចរិត