1 ឯព្រះយេហូវ៉ា ទ្រង់បំរុងឲ្យមានត្រី១យ៉ាងធំសំរាប់នឹងលេបយ៉ូណាសទៅ ហើយយ៉ូណាសបាននៅក្នុងពោះត្រីនោះ គ្រប់៣ថ្ងៃ៣យប់
2 ក្នុងរវាងនោះ យ៉ូណាសក៏អធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ពីក្នុងពោះត្រី
3 លោកទូលថា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ទ្រង់ក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទ្រង់បានឮសំឡេងរបស់ទូលបង្គំ
4 ដ្បិតទ្រង់បានបោះទូលបង្គំទៅក្នុងទីជំរៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ទ្រង់បានហូរពីលើទូលបង្គំ