យ៉ូណាស 2:1-5 KHOV

1 ឯ​ព្រះ‌យេហូវ៉ា ទ្រង់​បំរុង​ឲ្យ​មាន​ត្រី​១​យ៉ាង​ធំ​សំរាប់​នឹង​លេប​យ៉ូណាស​ទៅ ហើយ​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​នោះ គ្រប់​៣​ថ្ងៃ​៣​យប់

2 ក្នុង​រវាង​នោះ យ៉ូណាស​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ពី​ក្នុង​ពោះ​ត្រី

3 លោក​ទូល​ថា ទូល‌បង្គំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ ទ្រង់​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ នៅ​ក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទ្រង់​បាន​ឮ​សំឡេង​របស់​ទូល‌បង្គំ

4 ដ្បិត​ទ្រង់​បាន​បោះ​ទូល‌បង្គំ​ទៅ​ក្នុង​ទី​ជំរៅ គឺ​ចុះ​ទៅ​ក្នុង​ផ្ទៃ​នៃ​សមុទ្រ ទឹក​បាន​នៅ​ព័ទ្ធ​ជុំវិញ​ទូល‌បង្គំ ហើយ​រលក​ទាំង​ប៉ុន្មាន និង​អស់​ទាំង​ខ្សែ​ទឹក​របស់​ទ្រង់​បាន​ហូរ​ពី​លើ​ទូល‌បង្គំ

5 នោះ​ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែ​ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​នៃ​ទ្រង់​ទៀត