យ៉ូណាស 4:1-5 KHOV

1 តែ​ការ​នោះ​ជា​ទី​ទំនាស់​ចិត្ត​ដល់​យ៉ូណាស​យ៉ាង​ក្រៃលែង ហើយ​លោក​ក៏​ខឹង

2 រួច​លោក​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មិន​មែន​ជា​សេចក្តី​នេះ​ឯង​ដែល​ទូល‌បង្គំ​បាន​ថា ក្នុង​កាល​ដែល​ទូល‌បង្គំ​នៅ​ឯ​ស្រុក​របស់​ទូល‌បង្គំ​នៅ​ឡើយ​ទេ​ឬ​អី គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​ខំ​រត់​ទៅ​ឯ​ក្រុង​តើស៊ីស​វិញ ពី​ព្រោះ​ទូល‌បង្គំ​បាន​ដឹង​ថា ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​ករុណា​គុណ ក៏​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ ក៏​តែង‌តែ​ប្រែ​គំនិត​ចេញ​ពី​ការ​អាក្រក់​ផង

3 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូល‌បង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ

4 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​លោក​ថា ការ​ដែល​ឯង​ខឹង​ដូច្នេះ​តើ​គួរ​ឬ

5 ខណៈ​នោះ យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះ​លោក​ធ្វើ​បង្ហា​១ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។