យ៉ូណាស 4:3-9 KHOV

3 ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូល‌បង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ

4 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​លោក​ថា ការ​ដែល​ឯង​ខឹង​ដូច្នេះ​តើ​គួរ​ឬ

5 ខណៈ​នោះ យ៉ូណាស​ក៏​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង នៅ​ទី​នោះ​លោក​ធ្វើ​បង្ហា​១ ហើយ​អង្គុយ​ជ្រក​នៅ​ក្រោម​ម្លប់​នោះ ដើម្បី​ចាំ​មើល​ការ​អ្វី ដែល​នឹង​កើត​ដល់​ទី​ក្រុង។

6 ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​បំរុង​ឲ្យ​មាន​ដើម​វល្លិ​ដុះ​ឡើង​គ្រប​បាំង​យ៉ូណាស ដើម្បី​ឲ្យ​បាន​ជា​ម្លប់​ពី​លើ​ក្បាល​ប្រយោជន៍​ឲ្យ​លោក​បាន​រួច​ពី​សេចក្តី​តប់‌ប្រមល់​ទៅ ដូច្នេះ​យ៉ូណាស​មាន​សេចក្តី​អំណរ​ជា​ខ្លាំង ដោយ​ព្រោះ​ដើម​វល្លិ​នោះ

7 ប៉ុន្តែ​ដល់​ព្រឹក​ឡើង​ថ្ងៃ​ក្រោយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ដង្កូវ​១​មក​ស៊ី​ដើម​វល្លិ ឲ្យ​ស្វិត​ក្រៀម​វិញ

8 លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ

9 នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូល‌បង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ