យ៉ូណាស 4:8-11 KHOV

8 លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ​ទ្រង់​បំរុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ

9 នោះ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូល‌បង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ

10 រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​អាល័យ​ចំពោះ​ដើម​វល្លិ ដែល​ឯង​មិន​បាន​ដាំ ឬ​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ ជា​ដើម​ដែល​ដុះ​ឡើង​ក្នុង​១​យប់ ហើយ​បាន​វិនាស​ទៅ ក្នុង​១​យប់​ដូច​គ្នា​នោះ

11 ដូច្នេះ តើ​មិន​គួរ​ឲ្យ​អញ​អាល័យ​ចំពោះ​ក្រុង​នីនីវេ ជា​ទី​ក្រុង​យ៉ាង​ធំ​នេះ ដែល​មាន​មនុស្ស​ជាង​១​សែន​២​ម៉ឺន​នាក់ ជា​ពួក​អ្នក​ដែល​មិន​ស្គាល់​ស្តាំ មិន​ស្គាល់​ឆ្វេង​សោះ ព្រម​ទាំង​ហ្វូង​សត្វ​យ៉ាង​ច្រើន​ផង​ទេ​ឬ​អី។:៚