17 ឯពូជពង្រោះក៏ពុករលួយនៅក្រោមបំណែកដី ជង្រុកទាំងប៉ុន្មានក៏នៅទទេ ហើយក្រង់ស្រូវក៏រលំអស់ហើយ ពីព្រោះស្រូវបានស្វិតក្រៀមទៅ
18 អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំស៊ាន ហ្វូងគោត្រូវស្រឡាំងកាំង ដ្បិតគ្មានទីគង្វាលរកស៊ីសោះ អើទាំងហ្វូងចៀមក៏ត្រូវវិនាសដែរ
19 ឱព្រះយេហូវ៉ាអើយ ទូលបង្គំអំពាវនាវដល់ទ្រង់ ដ្បិតភ្លើងបានឆេះវាលស្មៅនៅទីរហោស្ថាន ហើយអណ្តាតភ្លើងបានឆេះអស់ទាំងដើមឈើនៅវាលដែរ
20 អើ សត្វនៅដីទាំងប៉ុន្មានក៏ដង្ហក់រកទ្រង់ ពីព្រោះអស់ទាំងជ្រោះទឹកបានរីងស្ងួតទៅ ភ្លើងក៏បានឆេះវាលស្មៅនៅទីរហោស្ថានអស់ហើយ។