4 គឺថា របស់អ្វីដែលសល់ពីក្រា នោះកណ្តូបបានស៊ី ហើយអ្វីដែលសល់ពីកណ្តូប នោះចង្រិតបានកាត់ រួចអ្វីដែលសល់ពីចង្រិត នោះដង្កូវបានស៊ីទៅ។
5 ម្នាលពួកប្រមឹក ចូរភ្ញាក់ឡើង ហើយយំចុះ ឱពួកអ្នកដែលធ្លាប់ផឹកស្រាទំពាំងបាយជូរអើយ ចូរទ្រហោយំចុះ ដោយនឹកស្តាយទឹកទំពាំងបាយជូរផ្អែម ដ្បិតត្រូវដាច់ពីមាត់អ្នករាល់គ្នាហើយ
6 ពីព្រោះមានជាតិ១ឡើងមកលើស្រុកអញ ជាជាតិខ្លាំងពូកែ ហើយមានច្រើនឥតគណនាវាមានធ្មេញដូចជាធ្មេញសិង្ហ មានថ្គាមជារបស់សិង្ហញី
7 វាបានបំផ្លាញដើមទំពាំងបាយជូររបស់អញ ក៏បានស៊ីសំបកដើមល្វារបស់អញ ព្រមទាំងឲ្យនៅរលីងផង គឺបានធ្វើឲ្យមែកទាំងអស់ទៅជាសទទេ។
8 ចូរសោកពិលាប ដូចជាស្រីក្រមុំដែលស្លៀកពាក់សំពត់ធ្មៃកាន់ទុក្ខប្ដីដែលដណ្តឹងនាងពីកាលនៅក្មេង
9 ឯដង្វាយម្សៅ និងដង្វាយច្រួច នោះបានផ្តាច់ចេញពីព្រះវិហារនៃព្រះយេហូវ៉ាហើយ ពួកសង្ឃដែលធ្វើការងារថ្វាយព្រះយេហូវ៉ា គេយំសោក
10 ស្រែចំការត្រូវខូចបង់ ហើយស្រុកកំពុងសោយសោក ដ្បិតស្រូវត្រូវបំផ្លាញហើយ ទឹកទំពាំងបាយជូរថ្មីបានហួតរីង ឯប្រេងក៏ខះទៅ