យ៉ូអែល 2:1-6 KHOV

1 ចូរ​ផ្លុំ​ត្រែ​ឡើង​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ធ្វើ​សូរ​សញ្ញា​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ត្រូវ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញាប់​ញ័រ ពី​ព្រោះ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក ក៏​ជិត​ដល់​ហើយ

2 គឺ​ជា​ថ្ងៃ​ងងឹត ហើយ​មីរ​ស្រទំ ជា​ថ្ងៃ​មាន​ពពក​ហើយ​ងងឹត​យ៉ាង​ក្រាស់ មាន​ជាតិ​១​ធំ ហើយ​ខ្លាំង​ពូកែ​មក ដូច​ជា​ពន្លឺ​នៅ​ពេល​បំព្រាង​លាត​ផ្សាយ​ទៅ​នៅ​លើ​ភ្នំ មិន​ដែល​មាន​ឲ្យ​ដូច​ឡើយ ហើយ​ក្រោយ​គេ​ត​ទៅ ក៏​មិន​ត្រូវ​មាន​យ៉ាង​នោះ​ដែរ ដរាប​ដល់​ច្រើន​ដំណ​មនុស្ស​ត​រៀង​ទៅ

3 មាន​ភ្លើង​ឆេះ​បន្សុស​ពី​មុខ​គេ ហើយ​ខាង​ក្រោយ​គេ​ក៏​មាន​អណ្តាត​ភ្លើង​ឆេះ​ដែរ នៅ​មុខ​គេ ផែនដី​ប្រៀប​ដូច​ជា​សួន‌ច្បារ​អេដែន តែ​ខាង​ក្រោយ​គេ នោះ​បាន​ដូច​ជា​ទី​រហោ‌ស្ថាន​ដ៏​ស្ងាត់‌ច្រៀប​វិញ ឥត​មាន​អ្វី​រួច​ពី​គេ​ឡើយ។

4 ភាព​រូប​របស់​គេ​មើល​ទៅ​ដូច​ជា​សេះ គេ​ក៏​រត់​ដូច​ជា​សេះ​ចំបាំង​ដែរ

5 គេ​កញ្ឆល​ឮ​សន្ធឹក ដូច​ជា​រទេះ​ចំបាំង​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន គឺ​ដូច​ជា​សន្ធឹក​អណ្តាត​ភ្លើង​ដែល​ឆេះ​ជញ្ជ្រាំង ហើយ​ដូច​ជា​កង‌ទ័ព​យ៉ាង​ខ្លាំង​ពូកែ​ដែល​តំរៀប​គ្នា​ប្រុង​ចូល​ច្បាំង

6 អស់​ទាំង​សាសន៍​មាន​សេចក្តី​បារម្ភ​ព្រួយ​នៅ​មុខ​គេ មុខ​មនុស្ស​ទាំង​អស់​ក៏​ស្លេក‌ស្លាំង​ទៅ