24 អស់ទាំងទីលាននឹងបានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញព្រៀបទៅ ដោយទឹកទំពាំងបាយជូរ និងប្រេង
25 អញនឹងសងបំពេញឆ្នាំទាំងប៉ុន្មាន ដែលត្រូវស៊ីបង្ខូច ដោយកណ្តូបចង្រិត ដង្កូវ និងក្រា គឺជាកងទ័ពធំរបស់អញ ដែលអញបានចាត់ប្រើមកកណ្តាលឯងរាល់គ្នានោះ
26 ឯងរាល់គ្នានឹងបានស៊ីជាបរិបូរ ហើយបានឆ្អែតផង ក៏នឹងសរសើរដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ដែលទ្រង់បានប្រព្រឹត្តនឹងឯងយ៉ាងអស្ចារ្យ រួចរាស្ត្រអញនឹងមិនត្រូវមានសេចក្តីខ្មាសទៀតឡើយ
27 នោះឯងរាល់គ្នានឹងដឹងថា អញស្ថិតនៅកណ្តាលសាសន៍អ៊ីស្រាអែល ហើយថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ឥតមានព្រះណាដទៃទៀត យ៉ាងនោះ រាស្ត្រអញនឹងមិនត្រូវមានសេចក្តីខ្មាសទៀតឡើយ។
28 ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង
29 នៅគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញ ទៅលើទាំងពួកទាសាទាសីដែរ
30 អញនឹងសំដែងការអស្ចារ្យនៅលើមេឃ ហើយនៅផែនដីផង គឺជាឈាម និងភ្លើង ហើយនឹងកំសួលផ្សែង