5 គេកញ្ឆលឮសន្ធឹក ដូចជារទេះចំបាំងនៅលើកំពូលភ្នំទាំងប៉ុន្មាន គឺដូចជាសន្ធឹកអណ្តាតភ្លើងដែលឆេះជញ្ជ្រាំង ហើយដូចជាកងទ័ពយ៉ាងខ្លាំងពូកែដែលតំរៀបគ្នាប្រុងចូលច្បាំង
6 អស់ទាំងសាសន៍មានសេចក្តីបារម្ភព្រួយនៅមុខគេ មុខមនុស្សទាំងអស់ក៏ស្លេកស្លាំងទៅ
7 គេរត់ដូចជាមនុស្សខ្លាំងពូកែ ក៏ឡើងកំផែងដូចជាមនុស្សថ្នឹកច្បាំង គ្រប់គ្នាដើរត្រង់ទៅខាងមុខ ឥតមានណារាបែកឡើយ
8 ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ
9 គេផ្សាយទៅពេញក្នុងទីក្រុង ក៏រត់នៅលើកំផែង ហើយឡើងទៅលើផ្ទះទាំងប៉ុន្មាន គេចូលតាមបង្អួចដូចជាចោរ
10 ផែនដីក៏កក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទក៏ងងឹត ហើយផ្កាយទាំងប៉ុន្មានលែងភ្លឺទៅ
11 ព្រះយេហូវ៉ា ទ្រង់បញ្ចេញព្រះសូរសៀង នៅមុខពលទ័ពរបស់ទ្រង់ ដ្បិតទីបោះទ័ពរបស់ទ្រង់ធំណាស់ ពីព្រោះអ្នកដែលធ្វើសំរេចតាមព្រះបន្ទូលទ្រង់ នោះមានកំឡាំងខ្លាំង ដ្បិតថ្ងៃនៃព្រះយេហូវ៉ាធំក្រៃលែង ហើយគួរស្ញែងខ្លាចណាស់ តើអ្នកណាអាចនឹងធន់នៅបាន។