យ៉ូអែល 3:18-21 KHOV

18 នៅ​គ្រា​នោះ អស់​ទាំង​ភ្នំ​ធំ នឹង​ស្រក់​ទឹក​ទំពាំង‌បាយ‌ជូរ​ផ្អែម​មក ហើយ​អស់​ទាំង​ភ្នំ​តូច​នឹង​ហូរ​ដោយ​ទឹក​ដោះ អស់​ទាំង​ជ្រោះ​នៅ​ស្រុក​យូដា​នឹង​មាន​ទឹក​ហូរ ហើយ​នឹង​មាន​ក្បាល​ទឹក​១ ហូរ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​មក​ស្រោច‌ស្រព​ច្រក​ភ្នំ​ស៊ីទីម

19 ស្រុក​អេស៊ីព្ទ​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ស្រុក​អេដំម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ដោយ​ព្រោះ​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ពួក​កូន​ចៅ​យូដា ដ្បិត​គេ​បាន​កំចាយ​ឈាម​ឥត​ទោស​នៅ​ក្នុង​ស្រុក​គេ

20 ប៉ុន្តែ​យូដា​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​ក្រុង​យេរូ‌សាឡិម​ដែរ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ

21 អញ​នឹង​លុប​ទោស​គេ​ចេញ គឺ​ទោស​ដែល​មិន​ទាន់​បាន​លុប​ចេញ​នៅ​ឡើយ​ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន។:៚