6 ក៏បានលក់ពួកកូនចៅយូដា និងកូនចៅក្រុងយេរូសាឡិម ឲ្យដល់ពួកសាសន៍ក្រេក ឲ្យគេបាននាំយកទៅឯទីឆ្ងាយពីដែនស្រុករបស់ខ្លួន
7 មើល អញនឹងដាស់គេឡើង ឲ្យចេញពីទីកន្លែង ដែលឯងបានលក់គេទៅនៅនោះ ហើយនឹងសងអំពើនោះ ទៅលើក្បាលរបស់ឯងរាល់គ្នាវិញ
8 អញនឹងលក់កូនប្រុសកូនស្រីរបស់ឯងរាល់គ្នា ទៅក្នុងកណ្តាប់ដៃ នៃពួកកូនចៅយូដាវិញ ពួកនោះនឹងលក់វាទៅឲ្យពួកសេបា គឺដល់សាសន៍១ដែលនៅឆ្ងាយ ដ្បិតព្រះយេហូវ៉ាទ្រង់បានចេញវាចាហើយ។
9 ចូរប្រកាសប្រាប់សេចក្តីនេះ នៅកណ្តាលអស់ទាំងសាសន៍ថា ចូរត្រៀមគ្នាសំរាប់ចូលច្បាំង ត្រូវឲ្យដាស់ពួកខ្លាំងពូកែឡើង ចូរឲ្យអស់ទាំងមនុស្សថ្នឹកច្បាំងចូលមកជិត ហើយឡើងមកចុះ
10 ចូរដំដែកផាលរបស់ឯងរាល់គ្នាធ្វើជាដាវ ហើយដង្កាវរបស់ឯងធ្វើជាលំពែងទៅ ត្រូវឲ្យអ្នកខ្សោយពោលថា ខ្ញុំមានកំឡាំងដែរ
11 ម្នាល សាសន៍ទាំងឡាយដែលនៅព័ទ្ធជុំវិញអើយ ចូរប្រញាប់មកប្រជុំគ្នាចុះ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ឲ្យពួកខ្លាំងពូកែរបស់ទ្រង់ចុះទៅឯទីនោះដែរ
12 ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះអញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ