លេវីវិន័យ 1:1-7 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ​មក បង្គាប់​លោក​ពី​ក្នុង​ត្រសាល​ជំនុំ

2 ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ​កាល​ណា​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចង់​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​យក​ដង្វាយ​នោះ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី។

3 បើ​សិន​ជា​ដង្វាយ​របស់​អ្នក​នោះ​ជា​គោ​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ឈ្មោល​១​ដ៏​ឥត​ខ្ចោះ គេ​ត្រូវ​នាំ​យក​ដង្វាយ​នោះ​ទៅ​ថ្វាយ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ឲ្យ​បាន​ជា​ទី​គាប់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

4 នោះ​គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​នៃ​សត្វ​នោះ ហើយ​ទ្រង់​នឹង​ទទួល​ដង្វាយ​នោះ​ស្នង​គេ ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន​គេ

5 ក៏​ត្រូវ​សំឡាប់​គោ​ស្ទាវ​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​ពួក​កូន​អើរ៉ុន​ដែល​ជា​ពួក​សង្ឃ ត្រូវ​យក​ឈាម​ទៅ​ប្រោះ​នៅ​ជុំវិញ​លើ​អាសនា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

6 គេ​ត្រូវ​ឲ្យ​អារ​ពន្លាត់​ស្បែក ហើយ​កាប់​ដង្វាយ​ទៅ​ជា​ដុំៗ

7 រួច​ពួក​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​នឹង​យក​ភ្លើង​មក​ដាក់​លើ​អាសនា ហើយ​បង្គរ​ឧស​នៅ​លើ