12 គេត្រូវកាប់ឲ្យទៅជាដុំៗ រួចត្រូវឲ្យសង្ឃរៀបទាំងអស់ ព្រមទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា
13 តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃថ្វាយទាំងអស់ នៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
14 ឬបើសិនជាដង្វាយ ដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ នោះត្រូវយកជាលលក ឬជាព្រាបជំទើរ
15 រួចត្រូវឲ្យសង្ឃយកមកដល់អាសនា ក្តិចបណ្តាច់ក្បាល ដុតនៅលើអាសនា តែត្រូវសំរក់ឈាមនៅខាងអាសនាវិញ
16 ហើយយកគែ ព្រមទាំងបោចស្លាប បោះទៅខាងកើតអាសនា ត្រង់កន្លែងចាក់ផេះ
17 ត្រូវពុះចំពាក់កណ្តាល ឲ្យមានចំអេងនៅជាប់ទាំងសងខាង មិនត្រូវផ្តាច់ចំហៀងចេញពីគ្នាទេ រួចត្រូវឲ្យសង្ឃដុតលើឧសដែលឆេះនៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។