លេវីវិន័យ 1:14-17 KHOV

14 ឬ​បើ​សិន​ជា​ដង្វាយ ដែល​អ្នក​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​សត្វ​ស្លាប​ដែល​ត្រូវ​ដុត​ថ្វាយ នោះ​ត្រូវ​យក​ជា​លលក ឬ​ជា​ព្រាប​ជំទើរ

15 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​មក​ដល់​អាសនា ក្តិច​បណ្តាច់​ក្បាល ដុត​នៅ​លើ​អាសនា តែ​ត្រូវ​សំរក់​ឈាម​នៅ​ខាង​អាសនា​វិញ

16 ហើយ​យក​គែ ព្រម​ទាំង​បោច​ស្លាប បោះ​ទៅ​ខាង​កើត​អាសនា ត្រង់​កន្លែង​ចាក់​ផេះ

17 ត្រូវ​ពុះ​ចំ​ពាក់‌កណ្តាល ឲ្យ​មាន​ចំអេង​នៅ​ជាប់​ទាំង​សង​ខាង មិន​ត្រូវ​ផ្តាច់​ចំហៀង​ចេញ​ពី​គ្នា​ទេ រួច​ត្រូវ​ឲ្យ​សង្ឃ​ដុត​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា ទុក​ជា​ដង្វាយ​ដុត គឺ​ជា​ដង្វាយ​ដែល​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។