8 រួចរៀបដុំសាច់ ហើយក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា
9 តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃដុតទាំងអស់នៅលើអាសនាទុកជាដង្វាយដុត គឺជាដង្វាយដែលដុត សំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
10 បើសិនជាដង្វាយរបស់អ្នកនោះ ជាចៀម ឬពពែ ដែលត្រូវដុតថ្វាយ នោះត្រូវយកឈ្មោល១ដ៏ឥតខ្ចោះ
11 គេត្រូវសំឡាប់នៅត្រង់ក្បែរជើងអាសនា ចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកកូនអើរ៉ុនដ៏ជាសង្ឃ ប្រោះឈាមនៅជុំវិញលើអាសនា
12 គេត្រូវកាប់ឲ្យទៅជាដុំៗ រួចត្រូវឲ្យសង្ឃរៀបទាំងអស់ ព្រមទាំងក្បាល និងខ្លាញ់ ពីលើឧសដែលឆេះនៅលើអាសនា
13 តែឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះត្រូវលាងនឹងទឹកចេញ រួចត្រូវឲ្យសង្ឃថ្វាយទាំងអស់ នៅលើអាសនា ទុកជាដង្វាយដុត គឺជាដង្វាយដែលដុតសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
14 ឬបើសិនជាដង្វាយ ដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ នោះត្រូវយកជាលលក ឬជាព្រាបជំទើរ