16 ម៉ូសេក៏ខំរកពពែដែលសំរាប់ជាដង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ ហើយនឹងអ៊ីថាម៉ារ ជាកូនអើរ៉ុន ដែលនៅសល់ ហើយសួរថា
17 ដែលឃើញថា ដង្វាយលោះបាបនេះ ជារបស់បរិសុទ្ធបំផុត ហើយថា ទ្រង់បានប្រទានមកឯងរាល់គ្នាផង ចុះម្តេចក៏ឯងមិនបានយកទៅបរិភោគក្នុងទីបរិសុទ្ធវិញ ដើម្បីនឹងទទួលសេចក្ដីទុច្ចរិតរបស់ពួកជំនុំ ប្រយោជន៍ឲ្យបានធួននឹងគេនៅចំពោះព្រះយេហូវ៉ា
18 មើល ឥឡូវមិនបានយកឈាមដង្វាយនោះ ទៅក្នុងទីបរិសុទ្ធសោះ គួរតែឯងបានបរិភោគដង្វាយនោះ នៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ។
19 នោះអើរ៉ុនឆ្លើយនឹងម៉ូសេថា មើល ថ្ងៃនេះគេបានថ្វាយដង្វាយលោះបាប និងដង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ បើសិនជាខ្ញុំបានទទួលទានដង្វាយលោះបាបនៅថ្ងៃនេះ នោះតើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាឬ
20 កាលម៉ូសេបានឮពាក្យដូច្នោះហើយ នោះទើបលោកបានពេញចិត្តវិញ។