លេវីវិន័យ 11:1-5 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2 ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ក្នុង​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​លើ​ផែនដី នោះ​ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​សត្វ​យ៉ាង​នេះ​បាន

3 គឺ​សត្វ​ណា​ដែល​មាន​ក្រចក​ឆែក​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង នោះ​ត្រូវ​បរិភោគ​បាន

4 ប៉ុន្តែ​ក្នុង​បណ្តា​ពួក​សត្វ​ដែល​ទំពា‌អៀង និង​ពួក​សត្វ​ដែល​មាន​ក្រចក​ឆែក នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

5 ទន្សាយ​ថ្ម​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា