10 តែក្នុងបណ្តាត្រីដែលកំរើកក្នុងទឹក និងអស់ទាំងសត្វដែលអាស្រ័យនៅក្នុងទឹក នោះសត្វណាដែលឥតមានព្រុយ និងស្រកា សត្វនោះត្រូវរាប់ជារបស់គួរខ្ពើមដល់ឯងរាល់គ្នាវិញ
11 ត្រូវឲ្យខ្ពើមឆ្អើមចំពោះសត្វទាំងនោះ ហើយមិនត្រូវបរិភោគសាច់វាឡើយ ក៏ត្រូវរាប់ខ្មោចវាទុកជារបស់គួរខ្ពើមដែរ
12 សត្វណានៅក្នុងទឹកដែលគ្មានព្រុយ ហើយនឹងស្រកា នោះជាសត្វគួរខ្ពើមឆ្អើមដល់ឯងរាល់គ្នាហើយ។
13 ឯក្នុងបណ្តាសត្វហើរទាំងប៉ុន្មានក៏ដែរ ត្រូវឲ្យឯងរាល់គ្នារាប់សត្វទាំងនេះ ជាសត្វគួរខ្ពើមឆ្អើម មិនត្រូវបរិភោគឡើយ ដ្បិតជាសត្វគួរខ្ពើមហើយ គឺខ្លែង១ ស្ទាំង១ ប្រមង់១
14 ត្មាត១ ហើយរអាតតាមពូជវា
15 គ្រប់ទាំងក្អែកតាមពូជវា
16 អូសទ្រីច១ ខ្លែងស្រាក១ រំពេ១ ហើយនឹងអកតាមពូជវា