15 គ្រប់ទាំងក្អែកតាមពូជវា
16 អូសទ្រីច១ ខ្លែងស្រាក១ រំពេ១ ហើយនឹងអកតាមពូជវា
17 មៀម១ ស្មោញ១ គូក១
18 ទីទុយ១ ទុង១ ក្រៀល១
19 កុក១ ក្រសារតាមពូជវា១ កំប៉ោយ១ ហើយជ្រឹង១។
20 អស់ទាំងសត្វស្លាបមានជើង ដែលវារតោងបាន នោះត្រូវរាប់ជាទីខ្ពើមឆ្អើមដល់ឯងរាល់គ្នា
21 ប៉ុន្តែ ក្នុងពួកសត្វមានស្លាបដែលវារតោង ឬដើរដោយជើង នោះឯងរាល់គ្នាត្រូវបរិភោគបានតែសត្វណា ដែលមានជើងសំរាប់ផ្ទាត់នៅដី