លេវីវិន័យ 11:18-24 KHOV

18 ទីទុយ​១ ទុង​១ ក្រៀល​១

19 កុក​១ ក្រសារ​តាម​ពូជ​វា​១ កំប៉ោយ​១ ហើយ​ជ្រឹង​១។

20 អស់​ទាំង​សត្វ​ស្លាប​មាន​ជើង ដែល​វារ​តោង​បាន នោះ​ត្រូវ​រាប់​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ឯង​រាល់​គ្នា

21 ប៉ុន្តែ ក្នុង​ពួក​សត្វ​មាន​ស្លាប​ដែល​វារ​តោង ឬ​ដើរ​ដោយ​ជើង នោះ​ឯង​រាល់​គ្នា​ត្រូវ​បរិភោគ​បាន​តែ​សត្វ​ណា ដែល​មាន​ជើង​សំរាប់​ផ្ទាត់​នៅ​ដី

22 ក្នុង​ពូជ​នោះ​ត្រូវ​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​កណ្តូប​តាម​ពូជ​វា កន្ទ្រល​តាម​ពូជ​វា ចង្រិត​ដែក​តាម​ពូជ​វា និង​ចង្រិត​ដូង​តាម​ពូជ​វា

23 តែ​អស់​ទាំង​សត្វ​ស្លាប​មាន​ជើង​៤​ដែល​វា​តោង​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​វិញ

24 ដ្បិត​សត្វ​ទាំង​នោះ​នឹង​នាំ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិន​ស្អាត​បាន អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច