2 ចូរប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ក្នុងបណ្តាសត្វទាំងប៉ុន្មានដែលនៅលើផែនដី នោះឯងរាល់គ្នាត្រូវបរិភោគសត្វយ៉ាងនេះបាន
3 គឺសត្វណាដែលមានក្រចកឆែកជា២ ហើយដែលទំពាអៀងផង នោះត្រូវបរិភោគបាន
4 ប៉ុន្តែក្នុងបណ្តាពួកសត្វដែលទំពាអៀង និងពួកសត្វដែលមានក្រចកឆែក នោះមិនត្រូវឲ្យឯងរាល់គ្នាបរិភោគសត្វទាំងនេះឡើយ គឺសត្វអូដ្ឋ១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
5 ទន្សាយថ្ម១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
6 ទន្សាយគល់១ ដ្បិតវាទំពាអៀង តែគ្មានក្រចកឆែកទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នា
7 ហើយជ្រូក១ ដ្បិតវាក៏មានក្រចកឆែកជា២ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាដែរ
8 មិនត្រូវឲ្យបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់ឯងរាល់គ្នាហើយ។