លេវីវិន័យ 11:23-29 KHOV

23 តែ​អស់​ទាំង​សត្វ​ស្លាប​មាន​ជើង​៤​ដែល​វា​តោង​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ខ្ពើម​ឆ្អើម​វិញ

24 ដ្បិត​សត្វ​ទាំង​នោះ​នឹង​នាំ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិន​ស្អាត​បាន អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

25 ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

26 គ្រប់​ទាំង​សត្វ​ណា​ដែល​មាន​ក្រចក តែ​មិន​ឆែក​ជា​២ ក៏​មិន​ទំពា‌អៀង​ផង នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប៉ះពាល់​នឹង​វា នោះ​ក៏​មិន​ស្អាត​ដែរ

27 ហើយ​សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់ ក្នុង​ពួក​សត្វ​ដែល​ដើរ​ជើង​៤ នោះ​ត្រូវ​រាប់​ទាំង​អស់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អ្នក​ណា​ដែល​ប៉ះពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

28 អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា​យក​ទៅ​ឯ​ណា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា។

29 ឯ​ក្នុង​បណ្តា​ពួក​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី សត្វ​ទាំង​នេះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត ដល់​ឯង​រាល់​គ្នា​ដែរ គឺ​ស្កា​១ កណ្តុរ​១ ថ្លែន​១ តាម​ពូជ​វា