24 ដ្បិតសត្វទាំងនោះនឹងនាំឲ្យឯងរាល់គ្នាត្រឡប់ទៅជាមិនស្អាតបាន អ្នកណាដែលប៉ះពាល់នឹងខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
25 ហើយអ្នកណាដែលចាប់កាន់ខ្មោចវា យកទៅឯណា អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច
26 គ្រប់ទាំងសត្វណាដែលមានក្រចក តែមិនឆែកជា២ ក៏មិនទំពាអៀងផង នោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា អស់អ្នកណាដែលប៉ះពាល់នឹងវា នោះក៏មិនស្អាតដែរ
27 ហើយសត្វណាដែលមានបាតជើងទន់ ក្នុងពួកសត្វដែលដើរជើង៤ នោះត្រូវរាប់ទាំងអស់ជាមិនស្អាតដល់ឯងរាល់គ្នា អ្នកណាដែលប៉ះពាល់ខ្មោចវា នោះទៅជាមិនស្អាតរហូតដល់ល្ងាច
28 អ្នកណាដែលចាប់កាន់ខ្មោចវាយកទៅឯណា នោះត្រូវបោកសំលៀកបំពាក់ខ្លួនចេញ ហើយនៅជាមិនស្អាតរហូតដល់ល្ងាច ដ្បិតសត្វទាំងនោះត្រូវរាប់ជាមិនស្អាតដល់ឯងរាល់គ្នា។
29 ឯក្នុងបណ្តាពួកសត្វទាំងប៉ុន្មានដែលលូនវារនៅដី សត្វទាំងនេះក៏ត្រូវរាប់ជាមិនស្អាត ដល់ឯងរាល់គ្នាដែរ គឺស្កា១ កណ្តុរ១ ថ្លែន១ តាមពូជវា
30 តុកកែ១ ទន្សង១ ជីងចក់១ បង្កួយ១ ជាស១