លេវីវិន័យ 11:25-31 KHOV

25 ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

26 គ្រប់​ទាំង​សត្វ​ណា​ដែល​មាន​ក្រចក តែ​មិន​ឆែក​ជា​២ ក៏​មិន​ទំពា‌អៀង​ផង នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប៉ះពាល់​នឹង​វា នោះ​ក៏​មិន​ស្អាត​ដែរ

27 ហើយ​សត្វ​ណា​ដែល​មាន​បាត​ជើង​ទន់ ក្នុង​ពួក​សត្វ​ដែល​ដើរ​ជើង​៤ នោះ​ត្រូវ​រាប់​ទាំង​អស់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា អ្នក​ណា​ដែល​ប៉ះពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

28 អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា​យក​ទៅ​ឯ​ណា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា។

29 ឯ​ក្នុង​បណ្តា​ពួក​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី សត្វ​ទាំង​នេះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត ដល់​ឯង​រាល់​គ្នា​ដែរ គឺ​ស្កា​១ កណ្តុរ​១ ថ្លែន​១ តាម​ពូជ​វា

30 តុកកែ​១ ទន្សង​១ ជីង‌ចក់​១ បង្កួយ​១ ជាស​១

31 ក្នុង​បណ្តា​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន ត្រូវ​រាប់​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា កាល​ណា​វា​ស្លាប់​ហើយ បើ​អ្នក​ណា​បាន​ប៉ះពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច