លេវីវិន័យ 11:3-9 KHOV

3 គឺ​សត្វ​ណា​ដែល​មាន​ក្រចក​ឆែក​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង នោះ​ត្រូវ​បរិភោគ​បាន

4 ប៉ុន្តែ​ក្នុង​បណ្តា​ពួក​សត្វ​ដែល​ទំពា‌អៀង និង​ពួក​សត្វ​ដែល​មាន​ក្រចក​ឆែក នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

5 ទន្សាយ​ថ្ម​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

6 ទន្សាយ​គល់​១ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា

7 ហើយ​ជ្រូក​១ ដ្បិត​វា​ក៏​មាន​ក្រចក​ឆែក​ជា​២ តែ​មិន​ទំពា‌អៀង​ទេ ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ដែរ

8 មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​នៃ​សត្វ​ទាំង​នោះ​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង ដ្បិត​ជា​សត្វ​ដែល​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ហើយ។

9 ឯ​បណ្តា​ត្រី​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទឹក ដែល​ឯង​រាល់​គ្នា​បរិភោគ​បាន នោះ​គឺ​អស់​ទាំង​ត្រី​ណា​មាន​ព្រុយ ហើយ​នឹង​ស្រកា​ដែល​អាស្រ័យ​នៅ​ក្នុង​ទឹក ទោះ​ក្នុង​សមុទ្រ ឬ​ក្នុង​ទន្លេ​ក្តី ត្រី​ទាំង​នោះ​ត្រូវ​បរិភោគ​បាន