លេវីវិន័យ 11:32-38 KHOV

32 បើ​សត្វ​ណា​មួយ​នោះ​ស្លាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សំលៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សំរាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ

33 ឯ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ដី​ដែល​សត្វ​ណា​មួយ​នោះ​ធ្លាក់​ចូល​ទៅ​ក្នុង នោះ​របស់​អ្វី​ដែល​នៅ​ក្នុង​ប្រដាប់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ត្រូវ​បំបែក​ប្រដាប់​នោះ​ចោល​ចេញ

34 ឯ​អាហារ​ណា​សំរាប់​បរិភោគ​ដែល​មាន​ទឹក​ចាក់​មក​លើ នោះ​ទៅ​ជា​មិន​ស្អាត​ហើយ ឬ​ទឹក​ណា​សំរាប់​ផឹក​ដែល​នៅ​ក្នុង​ប្រដាប់​ណា​មួយ នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ដែរ

35 ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កំទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង‌ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ផង

36 បើ​ជា​រន្ធ​ទឹក ឬ​អណ្តូង​ដែល​មាន​ទឹក​ដក់​នៅ​នោះ​ជា​ស្អាត​ទេ តែ​ទឹក​ដែល​នៅ​ជុំវិញ​ខ្មោច​នោះ នឹង​ត្រូវ​រាប់​ជា​មិន​ស្អាត​វិញ

37 បើ​មាន​អ្វី​របស់​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ​ពូជ​អ្វី​ដែល​សំរាប់​ដាំ​ព្រោះ ពូជ​នោះ​នៅ​ជា​ស្អាត​ទេ

38 តែ​បើ​គេ​បាន​ត្រាំ​ក្នុង​ទឹក​ហើយ ស្រាប់​តែ​មាន​អ្វី​របស់​ខ្មោច​នោះ​ធ្លាក់​មក​លើ ពូជ​នោះ​ត្រូវ​រាប់​ជា​ស្មោក‌គ្រោក​ដល់​ឯង​រាល់​គ្នា​វិញ។