លេវីវិន័យ 11:35-41 KHOV

35 ហើយ​របស់​អ្វី​ក៏​ដោយ ដែល​កំទេច​ខ្មោច​នៃ​សត្វ​ទាំង​នោះ ធ្លាក់​មក​លើ នោះ​ក៏​ទៅ​ជា​មិន​ស្អាត ទោះ​បើ​ជា​គុក​ភ្លើង ឬ​ជើង‌ក្រាន នោះ​ត្រូវ​បំបែក​ចោល​ចេញ ព្រោះ​បាន​ទៅ​ជា​មិន​ស្អាត​ហើយ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា​ផង

36 បើ​ជា​រន្ធ​ទឹក ឬ​អណ្តូង​ដែល​មាន​ទឹក​ដក់​នៅ​នោះ​ជា​ស្អាត​ទេ តែ​ទឹក​ដែល​នៅ​ជុំវិញ​ខ្មោច​នោះ នឹង​ត្រូវ​រាប់​ជា​មិន​ស្អាត​វិញ

37 បើ​មាន​អ្វី​របស់​ខ្មោច​នៃ​សត្វ​ទាំង​នោះ​ធ្លាក់​មក​លើ​ពូជ​អ្វី​ដែល​សំរាប់​ដាំ​ព្រោះ ពូជ​នោះ​នៅ​ជា​ស្អាត​ទេ

38 តែ​បើ​គេ​បាន​ត្រាំ​ក្នុង​ទឹក​ហើយ ស្រាប់​តែ​មាន​អ្វី​របស់​ខ្មោច​នោះ​ធ្លាក់​មក​លើ ពូជ​នោះ​ត្រូវ​រាប់​ជា​ស្មោក‌គ្រោក​ដល់​ឯង​រាល់​គ្នា​វិញ។

39 បើ​សត្វ​ណា ដែល​សំរាប់​ជា​អាហារ ដល់​ឯង​រាល់​គ្នា​បាន​ស្លាប់​ទៅ ហើយ​មាន​អ្នក​ណា​ប៉ះពាល់​នឹង​ខ្មោច​វា អ្នក​នោះ​ត្រូវ​នៅ​មិន​ស្អាត​រហូត​ដល់​ល្ងាច

40 ឯ​អ្នក​ណា​ដែល​បរិភោគ​សាច់​នៃ​ខ្មោច​វា នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​លើក​ខ្មោច​នោះ​យក​ទៅ​ឯ​ណា នោះ​ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ។

41 ឯ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​ដី នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​ឲ្យ​បរិភោគ​ឡើយ