42 គឺសត្វណាដែលលូននឹងពោះ ឬវារនឹងជើង៤ ឬដែលមានជើងច្រើនជាពួកសត្វដែលលូនវារនៅដី នោះមិនត្រូវបរិភោគឡើយ ដ្បិតសត្វទាំងនោះជាទីគួរខ្ពើមឆ្អើមហើយ
43 មិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាគួរខ្ពើមឆ្អើម ដោយសារសត្វលូនវារណាមួយឡើយ ក៏មិនត្រូវឲ្យប្រឡាក់នឹងវាដែរ ដើម្បីកុំឲ្យទៅជាមិនស្អាតដោយសារវា
44 ដ្បិតអញនេះ គឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញ ហើយឲ្យទៅជាបរិសុទ្ធចុះ ដ្បិតអញជាបរិសុទ្ធមិនត្រូវឲ្យឯងរាល់គ្នានាំខ្លួនឲ្យទៅជាមិនស្អាត ដោយសារសត្វណាដែលលូនវារនៅដីឡើយ
45 ដ្បិតអញជាព្រះយេហូវ៉ាដែលបាននាំឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ដើម្បីនឹងធ្វើជាព្រះនៃឯងរាល់គ្នា ដូច្នេះ ចូរឲ្យឯងរាល់គ្នាបានបរិសុទ្ធចុះ ដ្បិតអញបរិសុទ្ធ។
46 នេះហើយជាច្បាប់ខាងឯសត្វជើង៤ សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី
47 ដើម្បីឲ្យចេះសំគាល់សត្វដែលមិនស្អាត និងសត្វដែលស្អាត ហើយសត្វដែលបរិភោគបាន និងសត្វដែលមិនត្រូវបរិភោគឡើយ។