1 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
2 បើមនុស្សណាកើតមានពកឬដំបៅ ឬស្នាមអ្វីក្រហមនៅស្បែក ដែលក្លាយទៅជាឃ្លង់នៅក្នុងសាច់ នោះត្រូវឲ្យគេនាំអ្នកនោះទៅឯអើរ៉ុនដ៏ជាសង្ឃ ឬទៅឯកូនណាមួយរបស់លោក ដែលនឹងធ្វើជាសង្ឃក៏បាន
3 ត្រូវឲ្យសង្ឃពិនិត្យមើលរោគ ដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ ត្រូវឲ្យសង្ឃពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក
4 តែបើសិនជាស្នាមដែលនៅស្បែកនោះសវិញ មើលទៅមិនមែនខូងទាបជាងស្បែកទេ ហើយបើរោមមិនបានទៅជាស នោះត្រូវឲ្យសង្ឃបង្ខាំងអ្នកដែលមានរោគនោះទុកនៅ៧ថ្ងៃ