លេវីវិន័យ 13:1-5 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2 បើ​មនុស្ស​ណា​កើត​មាន​ពក​ឬ​ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់​នៅ​ក្នុង​សាច់ នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ឯ​អើរ៉ុន​ដ៏​ជា​សង្ឃ ឬ​ទៅ​ឯ​កូន​ណា​មួយ​របស់​លោក ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន

3 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក

4 តែ​បើ​សិន​ជា​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស​វិញ មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​ត្រូវ​ឲ្យ​សង្ឃ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​៧​ថ្ងៃ

5 រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​៧​ថ្ងៃ​ទៀត