23 តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទេ គឺគ្រាន់តែជាស្នាមបូសប៉ុណ្ណោះ នោះត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្អាតទេ។
24 បើកាលណាស្បែកបានត្រូវរលាកភ្លើង ហើយសាច់ស្រស់ត្រង់រលាកនោះកើតមានសម្បុរក្រហមប្រឿងៗឬសក្តី
25 នោះត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោមដែលនៅត្រង់ស្នាមនោះបានទៅជាសហើយ មើលទៅដូចជាខូងទាបជាងស្បែកដែរ នោះគឺជាឃ្លង់ដែលបានលេចមកត្រង់ស្នាមរលាកនោះ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
26 តែបើសង្ឃពិនិត្យមើលទៅមិនឃើញមានរោមសនៅត្រង់ស្នាមក្រហមនោះទេ ក៏មិនខូងទាបជាងស្បែកដែរ គឺបានក្រៀមហើយ នោះត្រូវបង្ខាំងអ្នកនោះទុកនៅ៧ថ្ងៃ
27 រួចដល់ថ្ងៃទី៧ ត្រូវពិនិត្យមើលម្តងទៀត បើរោគនោះបានរាលដាលធំឡើងនៅនាស្បែក នោះត្រូវប្រកាសថា អ្នកនោះស្មោកគ្រោកពិត គឺជាឃ្លង់ហើយ
28 តែបើស្នាមក្រហមនោះនៅនឹងដដែល មិនបានរាលដាលទៅទៀតទេ គឺបានក្រៀមហើយ នោះគឺជាស្នាមផ្តួចឡើងត្រង់កន្លែងរលាកទេ ត្រូវឲ្យសង្ឃប្រកាសថា អ្នកនោះជាស្អាតវិញ នោះគ្រាន់តែជាកំឡាំងដរប៉ុណ្ណោះ។
29 បើកាលណាប្រុស ឬស្រីណា កើតមានរោគនៅក្បាល ឬចង្កា