លេវីវិន័យ 13:37-43 KHOV

37 បើ​សង្ឃ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​ជា​នឹង​ដដែល ហើយ​មាន​រោម​ខ្មៅ​ដុះ​នៅ​ត្រង់​កន្លែង​ដំបៅ នោះ​រោគ​ទឹលម៉ូវ​បាន​ជា​ហើយ គឺ​ជា​ស្អាត​ទេ ត្រូវ​ឲ្យ​សង្ឃ​ប្រកាស​ថា អ្នក​នោះ​ស្អាត​ពិត។

38 បើ​កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា កើត​មាន​ស្នាម​ភ្លឺៗ គឺ​ជា​ស្នាម​ស​ភ្លឺ

39 នោះ​ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា​ស្នាម​ភ្លឺៗ​នៅ​ក្នុង​ស្បែក​អ្នក​នោះ​បែប​សៗ នោះ​គឺ​ជា​ស្រែង​ដែល​បាន​កើត​មក​នៅ​ស្បែក អ្នក​នោះ​ស្អាត​ទេ។

40 បើ​អ្នក​ណា​ជ្រុះ​សក់​ក្បាល​អស់ អ្នក​នោះ​ទំពែក​ហើយ តែ​ស្អាត​ទេ

41 បើ​បាន​ជ្រុះ​សក់​ក្បាល​ត្រង់​ចំហៀង​ខាង​មុខ អ្នក​នោះ​ឆក​ហើយ តែ​ស្អាត​ទេ

42 ប៉ុន្តែ​បើ​មាន​ដំបៅ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ទំពែក​ខាង​លើ ឬ​ខាង​មុខ នោះ​គឺ​ជា​ឃ្លង់​ដែល​ចេញ​មក​នៅ​កន្លែង​ទំពែក​នោះ ទោះ​ខាង​លើ ឬ​ពី​មុខ​ក្តី

43 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា ពក​ដំបៅ​នោះ​មាន​សម្បុរ​ក្រហម​ប្រឿងៗ​នៅ​កន្លែង​ដែល​ទំពែក​ត្រង់​ខាង​លើ ឬ​ពី​មុខ មើល​ទៅ​ដូច​ជា​ឃ្លង់​ដែល​កើត​នៅ​នា​ស្បែក​ឯ​ទៀត​ដែរ