លេវីវិន័យ 13:45-51 KHOV

45 ឯ​មនុស្ស​ណា​ដែល​កើត​ឃ្លង់ នោះ​ត្រូវ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច ហើយ​នៅ​ក្បាល​ទទេ ត្រូវ​គ្រប​បបូរ‌មាត់​ខាង​លើ ហើយ​ស្រែក​ថា ខ្ញុំ​ស្មោក‌គ្រោកៗ

46 អ្នក​នោះ​នឹង​នៅ​តែ​ស្មោក‌គ្រោក​ជានិច្ច គ្រប់​វេលា​ដែល​នៅ​មាន​រោគ​នៅ​ឡើយ អ្នក​នោះ​ជា​មនុស្ស​ស្មោក‌គ្រោក​ពិត ត្រូវ​ឲ្យ​នៅ​តែ​ឯង ហើយ​មាន​លំនៅ​ជា​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​ផង។

47 ឯ​សំលៀក‌បំពាក់​ដែល​មាន​រោគ​ឃ្លង់ ទោះ​បើ​ធ្វើ​ពី​រោម​ចៀម ឬ​ពី​ខ្លូត‌ទេស

48 ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ពី​អំបោះ​ខ្លូត‌ទេស និង​ពី​រោម​ចៀម​ក្តី ឬ​កើត​នៅ​ស្បែក ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី

49 បើ​រោគ​នោះ​មាន​សម្បុរ​បៃតង​ខ្ចី ឬ​ក្រហម​ប្រឿង​នៅ​ក្នុង​សំលៀក‌បំពាក់​នោះ ទោះ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ឬ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី នោះ​គឺ​ជា​រោគ​ឃ្លង់​ហើយ ត្រូវ​ឲ្យ​បង្ហាញ​ដល់​សង្ឃ

50 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល រួច​យក​របស់​ដែល​មាន​រោគ​នោះ ទៅ​បង្ខាំង​ទុក​គ្រប់​៧​ថ្ងៃ

51 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​ឃើញ​ថា បាន​រាល‌ដាល​ធំ​ឡើង​នៅ​សំលៀក‌បំពាក់​នោះ ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​អំបោះ​ចាក់ ឬ​នៅ​ស្បែក​នោះ ដែល​ជា​ស្បែក​ប្រើ​ធ្វើ​ការ​អ្វី​ក៏​ដោយ នោះ​គឺ​ជា​រោគ​ដែល​ស៊ី​បង្ខូច​របស់​នោះ​ស្មោក‌គ្រោក​ហើយ