លេវីវិន័យ 13:5-11 KHOV

5 រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​មើល​ទៅ​ស្មាន​ថា រោគ​នៅ​តែ​ដដែល​មិន​បាន​រាល​ទៅ​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​បង្ខាំង​អ្នក​នោះ​នៅ​៧​ថ្ងៃ​ទៀត

6 រួច​ដល់​ថ្ងៃ​ទី​៧ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​អន់​ថយ​ហើយ មិន​បាន​រាល​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​វិញ គ្រាន់​តែ​ជា​ស្រែង​ប៉ុណ្ណោះ រួច​អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ

7 តែ​បើ​ដំបៅ​រាល​ធំ​ឡើង​នៅ​ក្នុង​ស្បែក ក្រោយ​ដែល​សង្ឃ​បាន​ពិនិត្យ​មើល ព្រម​ទាំង​ប្រកាស​ថា ជា​ស្អាត​ហើយ នោះ​ត្រូវ​ឲ្យ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ឲ្យ​មើល​ម្តង​ទៀត

8 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា ដំបៅ​នោះ​បាន​រាល​ជា​ខ្លាំង​ឡើង នៅ​ក្នុង​ស្បែក នោះ​ត្រូវ​ប្រកាស​ថា​ជា​ស្មោក‌គ្រោក​វិញ គឺ​ជា​ឃ្លង់​ហើយ។

9 កាល​ណា​មាន​រោគ​ឃ្លង់​កើត​ឡើង​ដល់​មនុស្ស​ណា នោះ​ត្រូវ​តែ​នាំ​ទៅ​ឯ​សង្ឃ

10 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់ ស្រស់​នៅ​ក្នុង​ពក​នោះ

11 នោះ​គឺ​ជា​ឃ្លង់​ចាស់​នៅ​ក្នុង​សាច់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក មិន​បាច់​នឹង​បង្ខាំង​ទុក​ទេ ព្រោះ​ជា​ស្មោក‌គ្រោក​ហើយ