16 ហើយជ្រលក់ម្រាមដៃស្តាំ ទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា
17 ឯប្រេងដែលសល់នៅបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ និងមេដៃស្តាំ ហើយនឹងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយ ដែលថ្វាយ ដោយព្រោះការរំលងដែរ
18 ហើយប្រេងដែលសល់នៅក្នុងបាតដៃរបស់សង្ឃ ត្រូវឲ្យចាក់លើក្បាលនៃអ្នកដែលញែកជាស្អាតទៅ រួចត្រូវថ្វាយឲ្យធួននឹងខ្លួនអ្នកនោះ នៅចំពោះព្រះយេហូវ៉ា
19 ត្រូវឲ្យសង្ឃថ្វាយដង្វាយលោះបាប ឲ្យបានធួននឹងអ្នក ដែលត្រូវញែកចេញជាស្អាតនោះ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ខ្លួន រួចមកត្រូវសំឡាប់ដង្វាយដុតទៀត
20 ក៏ត្រូវថ្វាយដង្វាយដុត និងដង្វាយម្សៅនៅលើអាសនាឲ្យបានធួននឹងអ្នកនោះដែរ នោះនឹងបានស្អាតហើយ។
21 បើអ្នកនោះខ្វះខាតមិនល្មមនឹងយករបស់ទាំងនោះបាន នោះត្រូវយកកូនចៀមឈ្មោល១មក ដោយព្រោះការរំលងសំរាប់នឹងគ្រវីថ្វាយ ដើម្បីឲ្យធួននឹងខ្លួន ព្រមទាំងម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ និងប្រេង១កំប៉ុង
22 ហើយលលក២ ឬព្រាបជំទើរ២ តាមកំឡាំងរបស់ខ្លួន គឺ១សំរាប់ជាដង្វាយលោះបាប ហើយ១សំរាប់ជាដង្វាយដុត