លេវីវិន័យ 14:20-26 KHOV

20 ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ​នៅ​លើ​អាសនា​ឲ្យ​បាន​ធួន​នឹង​អ្នក​នោះ​ដែរ នោះ​នឹង​បាន​ស្អាត​ហើយ។

21 បើ​អ្នក​នោះ​ខ្វះ‌ខាត​មិន​ល្មម​នឹង​យក​របស់​ទាំង​នោះ​បាន នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​មក ដោយ​ព្រោះ​ការ​រំលង​សំរាប់​នឹង​គ្រវី​ថ្វាយ ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​ខ្ញឹង លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ និង​ប្រេង​១​កំប៉ុង

22 ហើយ​លលក​២ ឬ​ព្រាប​ជំទើរ​២ តាម​កំឡាំង​របស់​ខ្លួន គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត

23 នៅ​ថ្ងៃ​ទី​៨ អ្នក​នោះ​ត្រូវ​យក​របស់​ទាំង​នោះ​មក​ប្រគល់​ដល់​សង្ឃ ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត

24 ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង និង​ប្រេង​១​កំប៉ុង ទៅ​ថ្វាយ​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

25 រួច​ត្រូវ​សំឡាប់​កូន​ចៀម ដែល​សំរាប់​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ហើយ​ត្រូវ​យក​ឈាម​នៃ​ដង្វាយ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

26 ក៏​ត្រូវ​ចាក់​ប្រេង​ទៅ​ក្នុង​បាត‌ដៃ​ឆ្វេង​របស់​ខ្លួន