លេវីវិន័យ 14:28-34 KHOV

28 រួច​ត្រូវ​យក​ប្រេង​ដែល​នៅ​ក្នុង​បាត‌ដៃ​ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ និង​មេ‌ដៃ​ស្តាំ ហើយ​នឹង​មេ‌ជើង​ស្តាំ​នៃ​អ្នក​ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ត្រង់​កន្លែង​ដែល​បាន​លាប​ឈាម​នៃ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ដែរ

29 ឯ​ប្រេង​ដែល​នៅ​សល់​ក្នុង​បាត‌ដៃ នោះ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​នៃ​អ្នក​ដែល​ត្រូវ​ញែក​ជា​ស្អាត ដើម្បី​ឲ្យ​ធួន​នឹង​ខ្លួន​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

30 រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​លលក​១ ឬ​ព្រាប​ជំទើរ​១ តាម​កំឡាំង​ដែល​អ្នក​នោះ​នាំ​យក​មក​បាន

31 គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​១​សំរាប់​ជា​ដង្វាយ​ដុត​ជា​មួយ​នឹង​ដង្វាយ​ម្សៅ​ផង រួច​ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ ឲ្យ​ធួន​នឹង​អ្នក ដែល​ត្រូវ​ញែក​ជា​ស្អាត​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

32 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​អ្នក​ដែល​កើត​រោគ​ឃ្លង់ ដែល​មិន​អាច​នឹង​លូក​ឈោង​ដល់​ដង្វាយ សំរាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​បាន។

33 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

34 កាល​ណា​ឯង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ជា​ស្រុក​ដែល​អញ​នឹង​ឲ្យ​ជា​កេរ‌អាករ ដល់​ឯង​រាល់​គ្នា បើ​អញ​ធ្វើ​ឲ្យ​មាន​រោគ​ឃ្លង់​ក្នុង​ផ្ទះ​ណា​មួយ​នៅ​ស្រុក​របស់​ផង​ឯង