33 ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
34 កាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកកាណាន ជាស្រុកដែលអញនឹងឲ្យជាកេរអាករ ដល់ឯងរាល់គ្នា បើអញធ្វើឲ្យមានរោគឃ្លង់ក្នុងផ្ទះណាមួយនៅស្រុករបស់ផងឯង
35 នោះត្រូវឲ្យម្ចាស់ផ្ទះមកប្រាប់ដល់សង្ឃថា មើលទៅដូចជាមានរោគនៅក្នុងផ្ទះរបស់ខ្ញុំហើយ
36 ដូច្នេះ ត្រូវឲ្យសង្ឃបង្គាប់ឲ្យរើអីវ៉ាន់ចេញពីផ្ទះទៅ មុនដែលចូលទៅពិនិត្យមើលរោគ ដើម្បីកុំឲ្យរបស់ទាំងអស់ដែលនៅក្នុងផ្ទះបានទៅជាស្មោកគ្រោកដែរ រួចហើយត្រូវចូលទៅពិនិត្យមើលជាខាងក្រោយ
37 ត្រូវឲ្យសង្ឃពិនិត្យមើល បើឃើញថា រោគដែលនៅក្នុងជញ្ជាំងផ្ទះនោះមានកន្លែងខូង ពណ៌បៃតងស្ទើរ ឬក្រហមប្រឿង មើលទៅទាបជាងសាច់ជញ្ជាំងហើយ
38 នោះត្រូវចេញទៅឯមាត់ទ្វារ ហើយបិទខ្ទប់ផ្ទះនោះគ្រប់៧ថ្ងៃ
39 ដល់ថ្ងៃទី៧ ត្រូវត្រឡប់មកពិនិត្យមើលវិញ បើឃើញថា រោគមិនបានរាលដាល ទៅក្នុងជញ្ជាំងទៀតទេ