លេវីវិន័យ 14:35-41 KHOV

35 នោះ​ត្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​មក​ប្រាប់​ដល់​សង្ឃ​ថា មើល​ទៅ​ដូច​ជា​មាន​រោគ​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ហើយ

36 ដូច្នេះ ត្រូវ​ឲ្យ​សង្ឃ​បង្គាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​ពី​ផ្ទះ​ទៅ មុន​ដែល​ចូល​ទៅ​ពិនិត្យ​មើល​រោគ ដើម្បី​កុំ​ឲ្យ​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​បាន​ទៅ​ជា​ស្មោក‌គ្រោក​ដែរ រួច​ហើយ​ត្រូវ​ចូល​ទៅ​ពិនិត្យ​មើល​ជា​ខាង​ក្រោយ

37 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ថា រោគ​ដែល​នៅ​ក្នុង​ជញ្ជាំង​ផ្ទះ​នោះ​មាន​កន្លែង​ខូង ពណ៌​បៃតង​ស្ទើរ ឬ​ក្រហម​ប្រឿង មើល​ទៅ​ទាប​ជាង​សាច់​ជញ្ជាំង​ហើយ

38 នោះ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ ហើយ​បិទ​ខ្ទប់​ផ្ទះ​នោះ​គ្រប់​៧​ថ្ងៃ

39 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ

40 នោះ​ត្រូវ​បង្គាប់​គេ​ឲ្យ​យក​ថ្ម ដែល​មាន​រោគ​នោះ ចេញ​ទៅ​ចោល​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

41 រួច​ត្រូវ​ឲ្យ​គេ​កោស​ផ្ទះ​នៅ​ខាង​ក្នុង​ជុំវិញ ឯ​ផង់​ដែល​គេ​កោស​ចេញ​នោះ​ត្រូវ​ឲ្យ​នាំ​យក​ទៅ​ចាក់​ឯ​កន្លែង​ស្មោក‌គ្រោក នៅ​ខាង​ក្រៅ​ទី​ក្រុង